khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យបេក្ខជនជ័យលាភីអាហាររូបករណ៍ សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ប្រទេសជប៉ុនសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS (Japanese Scholarship For Human Resource Development) ចំនួន ២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា។
    សម្តេចប្រធានព្រឹទ្ធសភាបានណែនាំដល់ក្មួយៗទាំងអស់ ក្នុងរយៈពេលរៀនសូត្រនៅប្រទេសជប៉ុនត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវបញ្ហាមួយចំនួនដូចជា៖ គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ប្រទេសសាមីព្រមទាំងបទបញ្ជា និងវិន័យរបស់សាលា។ កសាងទំនាក់ទំនងល្អជានិច្ចជាមួយគណៈដឹកនាំសាលា សាស្រ្តចារ្យ បុគ្គលិកសិក្សា និងមិត្តភក្តិនៅក្នុងសាលាទាំងអស់ ទាំងជនជាតិជប៉ុន ទាំងនិស្សិតបរទេស។ រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើងដែលជាប្រទេសមានអារ្យធម៌តាំងពីយូរលង់មកហើយ។ រក្សាឲ្យបានល្អនូវទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈ និងប្រជាជនជប៉ុន។ ខិតខំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលនៃការវិនិយោគ និងវិស័យទេសចរណ៍ ព្រមទាំងសភាពការណ៍ សមិទ្ធផលរបស់សង្គមជាតិយើង ជូនប្រជាជនជប៉ុនក៏ដូចជាមិត្តភក្តិ នៅក្នុងសាលាដើម្បីបានជ្រាបច្បាស់អំពីសភាពការណ៍ពិតនៅកម្ពុជា។ ខិតខំធ្វើទំនាក់ទំនងជាមួយបងប្អូនខ្មែរដែលរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយជូននូវព័ត៌មានពិតអំពីប្រជាជន និងប្រទេសជាតិយើងសំដៅឲ្យបងប្អូនខ្មែរយើងនៅទីនោះបានជ្រាបអំពីការពិតរបស់ប្រទេសយើង។ ជាពិសេសសូមខិតខំថែរក្សាសាមគ្គីភាពក្នុងចំណោមជ័យលាភីអាហារូបករណ៍ទាំងអស់ដែលត្រូវទៅរៀននៅប្រទេសជប៉ុនក្នុងជំនាន់ជាមួយគ្នា តាមសុភាសិតបុរាណរបស់ខ្មែរយើង «“នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”»»។ ក្មួយៗទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំរៀនសូត្រឲ្យទទួលបាននូវនិទ្ទេសន៍ខ្ពស់គ្រប់ៗគ្នា។ ប្រទេសជាតិ និងប្រជាជនរងចាំក្មួយៗទាំងអស់រៀនបានចប់ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកកាន់មាតុភុមិវិញ ដើម្បីចូលរួមអឡិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពសម្បូរ រុងរឿង និងសុភមង្គលនាពេលអនាគត។
    បេក្ខជន បេក្ខនារីទាំង ២៤នាក់នេះ ជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រឡងជាប់អាហាររូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ២ឆ្នាំ ឆ្នាំសិក្សា ២០២២-២០២៣ លើជំនាញ៖ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សារឺទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា